ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំវិសាមញ្ញ លើកទី១៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ ២០២៦

កិច្ចប្រជុំវិសាមញ្ញ លើកទី១៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ
ថ្ងៃពុធ ៨កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹង ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦
លោកស្រី ហុក ស៊ីណា អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមកិច្ចប្រជុំវិសាមញ្ញ លើកទី១៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត​ ក្រោមអធិបតីភាពឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម​បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល​នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោក- លោកស្រីប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ លោកនាយកទីចាត់ការសាលាខេត្ត​ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
របៀបវារៈសំខាន់ៗនៃកិច្ចប្រជុំរួមមាន៖
១. ពិនិត្យ និងអនុម័តលើគម្រោងចំណូលចំណាយថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៧ របស់រដ្ឋបាលខេត្ត
២. ពិនិត្យ និងអនុម័តលើសេចក្ដីសម្រេចស្តីពីការកែសម្រួលសមាសភាពគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាខេត្ត
៣. បញ្ហាផ្សេងៗ

ព័ត៌មានទាក់ទង